មណ្ឌលគិរីៈនគរបាលក្រុងសែនមនោរម្យនិងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចាប់បុរស២នាក់ជាជនបរទេស គ្រាដែលពួកគេមានលទ្ធផលវិជ្ជមានក្នុងទឹកម៉ូតថាមានសារធាតញៀន។
បុរសជនជាតិវៀតណាមដែលម្នាក់មានវ័យ៥១ឆ្នាំនិងម្នាក់ទៀតវ័យ៤១ឆ្នាំ ត្រូវបានសមត្ថកិច្ចកំណត់ថាជាមុខសញ្ញាសែបគ្រឿងញៀន ដែលសំងំធ្វើជាជាងឈើនៅម្តុំក្រោយផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនិងរងការចាប់ខ្លួមកាលពីវេលាព្រឹកថ្ងៃទី២១មេសា២០២៤និងត្រូវបញ្ជួនទៅកាន់អយ្យការសាលាដំបូងនៅថ្ងៃទី២២តុលាម្សិលមិញ។
នគរបាលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តមណ្ឌលគិរីបានអោយដឹងថាជនបរទេសទាំងពីរមាន
១.ឈ្មោះ វ៉ូ វ៉ាន់កាវ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅ បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ បានធ្វេីតេស្តរកសាធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ វ៉ាង វ៉ាន់ទុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងឈើ មានទីលំនៅ បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វេីតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រជាលទ្ធផល វិជ្ជមាន(+)។
ទោះជាយ៉ាងណាការចាប់ខ្លួននេះមិនបានស្វែងរកឃើញគ្រឿងញៀននៅនិងខ្លួនពួកគេនោះឡើយ៕អត្ថបទដោយលោកសុវណ្ណា មណ្ឌលគិរី