សូមគោរពរាយការណ៍ជូនឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តឆ្នាំងនិងជាប្រធានគណ:បញ្ជាការឯកភាពខខេត្ត ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងមានគ្នាដូចខាងក្រោម៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។ ដឹកនាំកម្លាំងដោយលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកជលគីរីបានចុះទៅដល់មូលដ្ឋាន ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដោយធ្វើការចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេសផ្តោតលើការចលនាឲ្យអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍ខុសនឹងច្បាប់ដូចជាឆក់ត្រីដែលបានហាមឃាត់មិនប្រើប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនឧបករណ៌ដែលខ្លួនបានប្រើក៌យកមកជូនសមត្ថកិច្ចជំនាញ។ ដើម្បីចូលរួមគ្នាលុបបំបាត់ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនេះបន្តទៀតហើយ។ ជាលទ្ធផល ប្រជាពលរដ្ឋចំនួន៨ អ្នក បានយកឧបករណ៍ឆក់ត្រីប្រគល់ជូនជំនាញជលផលរួមមាន៖ _ អាំងវែកទ័រឆក់ត្រជាក់ចំនួន០៧ គ្រឿង ។ _ អាំងវែកទ័រឆក់ត្រីប្រភេទក្តៅ ចំនួន ០១ គ្រឿង សរុប ចំនួន ០៨គ្រឿងដែលក្រុមការងារចុះដល់ទីតាំងមូលដ្ឋានបងប្អូនប្រជាពលរដ្ឋ នឹងបានចុះផ្សព្វផ្សាយ បញ្ឍប់មិនអោយប្រើឧករណ៌ខុសនឹងច្បាប់់ឆក់ត្រីម៉ាស៊ីនក្តៅឬត្រជាក់ជាដាច់ខាតមិនអោយមានបន្តទៅទៀតគឺជាអំពើខុសនឹងច្បាប់ត្រូវបានហាមឃាត់ដោយរដ្ឋ សូមឯកឧត្ដមអភិបាលនៃគណ:អភិបាលខេត្តមេត្តាជូនជ្រាបជារបាយការណ៍ កងកម្លាំងចុះទៅធ្វើការងារទាំងទៅទាំងមកមានសុវត្ថិភាព បានមកដល់មូលដ្ឋានវិញហើយ សូមគោរពជូន ឯកឧត្តម មានសុខភាព ដឹកនាំខេត្តរីកចំម្រើនគ្រប់វិស័យ ជានិរន្តរ៍ នៅថ្ងៃអនាគត កុំបីឃ្លាមឃ្លាតឡើយ ពីខ្ញុំលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំង។
Month: February 2024
ថ្ងៃសៅទី17ខែកុម្ភឆ្នាំ2024ឯកឧត្តមវ៉ាថនអភិបាលខេត្តក្រចេះ។
-ថ្ងៃសៅរ៍ទី១៧ខែកុម្ភៈឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ណែនាំឲ្យមន្ត្រីរដ្ឋបាលខេត្តសហការជាមួយមន្ត្រីជំនាញដែលពាក់ព័ន្ធខេត្តក្រចេះ ចុះរឹតបន្តឹងចាត់វិធានការរថយន្តដែលកែឆ្នៃខុសបច្ចេកទេសដឹកលើសទំងន់ធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញនៅតាមដងផ្លូវ បើកបរដោយមិនគោរពច្បាប់ចរាចរ ណ៍និងនៅមានការតទ្រុងរថយន្តខុសលក្ខណៈបច្ចេកទេស។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តក្រចេះ សហការជាមួយអធិការរដ្ឋាននគរបាលស្រុកឆ្លូង ចុះពិនិត្យឃាត់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូងខេត្តក្រចេះ។ -ក្រុមការងារធ្វើការត្រួតពិនិត្យនិងវាស់វែងតាមលក្ខណៈបច្ចេកទេសរថយន្តចំនួន១២គ្រឿង រថយន្តចំនួន៤គ្រឿង ដែលខុសបច្ចេកទេស(លើសកំពស់ពី៣តឹក ទៅ៦តឹក) ពីបទដ្ឋានបច្ចេកទេសយានយន្ត។ក្រុមការងារណែនាំអ្នកបើកបរនិងម្ចាស់យានយន្តដែលមិនត្រឹមត្រូវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍និងត្រូវកាត់ទ្រុងនៅនឹងកន្លែងអោយបានត្រឹមត្រូវទើបអោយធ្វើដំណើរបន្តទៀត។ចំណែករថយន្តចំនួន៨គ្រឿង ដែលមិនខុសលក្ខណៈបច្ចេកទេស ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរណ៍ធម្មតា ណែនាំឲ្យម្ចាស់យានយន្តដែលធ្វើចរាចរណ៍លើផ្លូវសាធារណៈគឺត្រូវតែចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោក។ -ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតែរឹតបន្តឹងនៅតាមគោលដៅលើដងផ្លូវបន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្នុងគោលបំណងអោយអ្នកប្រើប្រាស់ផ្លូវថ្នល់គោរពច្បាប់ចរាចរនិងចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីប្រើប្រាស់បានយូរអង្វែង
សិស្សានុសិស្សប្រមាណជាង 200 នាក់ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីមថុលនៅខេត្តមណ្ឌលគិរី។
សិស្សានុសិស្សប្រមាណ ២០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល នៅខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុន Smart Axiata បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងក្រសួងអប់រំយុវជននិងកីឡា លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី និងកញ្ញា តៅ សុជាតា ទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្ដភាព ព្រមទាំងក្រុមការងារ ក្រុមហ៊ុន smart ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។ ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន មានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ហង់ […]
សិស្សានុសិតប្រមាណជាង 200 នាក់ចូលរួមបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីឌីថលនៅខេត្តមណ្ឌលគិរី
សិស្សានុសិស្សប្រមាណ ២០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល នៅខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុន Smart Axiata បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងក្រសួងអប់រំយុវជននិងកីឡា លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី និងកញ្ញា តៅ សុជាតា ទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្ដភាព ព្រមទាំងក្រុមការងារ ក្រុមហ៊ុន smart ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។ ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន មានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី […]
សិស្សានុសិស្សប្រមាណជាង200អ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខកម្មឌីជីថលនៅខេត្តមណ្ឌលគិរី
សិស្សានុសិស្សប្រមាណ ២០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល នៅខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមហ៊ុន Smart Axiata បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីអក្ខរកម្មឌីជីថល ក្រោមអធិបតីភាព ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន និងជាអគ្គនាយករងក្រសួងអប់រំយុវជននិងកីឡា លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី និងកញ្ញា តៅ សុជាតា ទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្ដភាព ព្រមទាំងក្រុមការងារ ក្រុមហ៊ុន smart ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជា ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។ ឯកឧត្តម ចឹក លឹម អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន មានប្រសាសន៍ថា កម្មវិធីអក្ខរកម្មឌីជីថល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ហង់ […]
អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំបងប្អូប្រជាពលរដ្ឋប្រមាណជាង10ម៉ឺនអ្នកចាប់ត្រីបែបបុណនៅបឹងត្រពាំងក្រមក្នុងមេមត់។
អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់!! (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា […]
អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំបងប្អូនប្រជាពលរដ្ឋប្រមាណជាង10ម៉ឺនអ្នកចាប់ត្រីបែបបុណនៅបឹងត្រពាំងក្រមក្នុងមេមត់
អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណ១០មុឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់!! (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ នេះបើយោងតាមការឲ្យដឹងពីលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ក្នុងគោលបំណង ដើម្បីរំលឹកប្រពៃណីនៅតាមភូមិស្រុក ថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ក៏ដូចជាបង្កើនបរិយាកាសសប្បាយរីករាយជួបជុំជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។ គូសបញ្ជាក់ថា ៖ ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកមកចំអិនហូបជុំគ្នា អាហារសាមគ្គី ការប្រគុំតន្ត្រី រាំលេងកំសាន្ត ពិសេសអ្នកដែលចាប់បានច្រើន ទទួលបានប្រាក់រង្វាន់ដូចជា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ .!
ភ្នំពេញ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។ អគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូងដែលសម្ពោធនេះ ជាអគារបម្រើដល់ការសិក្សាថ្នាក់មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីផល។ អគារនេះសាងសង់លើដីទំហំ ៦ហិកតា។ ដំណើរការរៀបចំអភិវឌ្ឍទីតាំងនេះ មានរយៈពេល ៥ឆ្នាំ ដោយសម្រេចបានជំហានទី១ និងបានប្រើប្រាស់ថវិកាសរុបចំនួនជាង៦លានដុល្លារ ដោយរួមមានការរៀបចំអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងផ្នែកទន់ ការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រមានចំនួន ៥,២៣២នាក់ នារី ៣,២១៧នាក់ ស្មើនឹង ៦១.៥ ភាគរយ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៥៨៧នាក់ នារី ២,៩៥៤នាក់ ស្មើនឹង ៦៤.៤ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៤២នាក់ នារី ២៦៣នាក់ ស្មើនឹង ៤០.៩ភាគរយ និងថ្នាក់បណ្ឌិតចំនួន ៣នាក់។ សម្តេចធិបតី ហ៊ុន […]