សេចក្តីបំភ្លឺព័ត៌មាន អង្គភាពសារព័ត៌មានគេហទំព័រមាតុភូមិកម្ពុជា យើងខ្ញុំ សូមធ្វើការបំភ្លឺជុំវិញការចុះផ្សាយកាលពីថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ អង្គភាពសារព័ត៌មានគេហទំព័មាតុភូមិកម្ពុជាសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ការចុះផ្សាយកន្លងមក ស្តីពីបញ្ហាលោកគង់ មង្គល ធ្វើការឈូសឆាយដីព្រៃលិចទឹកនោះ ជាព័ត៌មានភាន់ច្រឡំដោយមិនទាន់ទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយនូវឡើយ ឯសេចក្តីពិតតាមការបំភ្លឺពីមន្ត្រីជំនាញ និងយោងតាមឯកសារច្បាស់លាស់ យើងខ្ញុំនឹងជម្រាបដូចតទៅ។ តាមប្រភពមន្ត្រីជំនាញ និងឯកសារជាក់ស្តែងបានបង្ហាញថា ដីចំនួន៧៧ហិកតាស្ថិតក្នុងទំបន់78សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលលោក គង់ មង្គល ធ្វើការឈូសឆាយរៀបចំនោះ ជាដីដែលទទួលបានការកាត់ឆ្វៀលចេញពីតំបន់៣ មកជាតំបន់២ដោយអនុក្រឹតរបស់រាជរដ្ឋាភិបាលលេខ.៨៨អនក្រ.ប ក ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ និង ( ស ជ ណ ) របស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ.៤៦២( ស ជ ណ)ដប ចុះថ្ងៃទី២ ខែឱសភា ឆ្នាំ២០២៣ កាត់ឆ្វៀលចេញពីតំបន់៣មកជាតំបន់២ អនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល […]
ព័ត៌មានសន្តិសុខសង្គម
ពលរដ្ឋពលរដ្ឋមានការព្រួយបារម្ភដល់ក្រុមហ៊ុនដេញថ្លៃគម្រោងដែលទទួលបានការសាងសង់ប្រឡាយនិងផ្លូវលូប្រឡាយប្រវែង 0.60 ម៉ែត្រខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេកក្នុងស្រុកសូត្រនិគមក្នុងឃុំសំរោង។
ពលរដ្ឋមានការព្រួយបារម្មណ៌ដល់ក្រុមហ៊ុនដេញថ្លៃគម្រោង ដែលទទួលបានការសាងសង់ប្រឡាយផ្លូវនឹងលូប្រឡាយប្រវែង0-60ម៉ែត្រ ខ្លាចគ្មានគុណភាពព្រោះតម្លៃដេញទាបពេក ក្នុងស្រុកសូត្រនិគមឃុំសំរោង។ (ខេត្តសៀមរាប)= នៅថ្ងៃរសៀលម៉ោង2-30នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំសំរោងមានការបើកកិច្ចលទ្ធកម្មគម្រោងដេញថ្លៃអភិវឌ្ឍន៍ឃុំសង្កាត់មានប្រឡាយនឹងលូចំនួន3កន្លែងនៅក្នុងឃុំសំរោងស្រុកសូត្រនិគមខេត្តសៀមរាបត្រូវបានរៀបចំដោយរដ្ឋបាលសាលាឃុំសំរោងនិងទីចាត់ការ ផែនការ វិនិយោគខេត្ត គណកម្មាលទ្ធកម្មចំនួន1ក្និងឃុំសំរោងឃុំ ស្រុកសូត្រនិគម ព្រមទាំងក្រុមហ៊ុនដេញថ្លៃគម្រោង ព្រមនិងអ្នកសារព័ត៌មានផងដែរ ។ កិច្ចរៀបចំប្រកបដោយរបៀបវិរៈ គ្មានភាពរញ៉េរញ៉ៃ មានតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ជាសាធារណៈប្រកបដោយប្រជាធិបតេយ្យ ដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានបំណង ចូលរួមអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានមួយនេះឲ្យបានល្អប្រសើរឡើង ។ ក្រោមកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ2024ក្នុងនោះ គេឃើញមានក្រុមហ៊ុនចំនួន4បាន 1ភ័ណសេងពិសាល/ ក្រុមហ៊ុនសុខមករា/ 2អុឹងសួរក្រុមហ៊ុនអុឹងសួរ/ 3ភាន់សុភុងក្រុមហ៊ុនហ៊ូរធូយ/ 4គីពកក្រុមហ៊ុនAMRL/ ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានក្រុមហ៊ុន១ មានឈ្មោះភ័ណសេងពិសាលជាអ្នកសាងសង់តម្លៃទឹកប្រាក់ចំនួន 24-900-000រៀល ដែលមានប្រឡាយប្រវែង 0-60មែត្រនឹងសាងសង់លូមូលភ្លោះមានទ្វារទឹកមុខកាត់1ម៉ែត្រ1កន្លែងប្រវែង6ម៉ែត្រទទួលសម្អាតការដ្ឋាន។ បន្ទាប់មកមាននាយករងទីចាត់ការ ផែនការ វិនិយោគខេត្ត ថ្លែងថា ក្នុងកិច្ចលទ្ធកម្មខេត្តតែងតែចង់បានក្រុមហ៊ុនណាដែលទទួលបានសិទ្ធិសាងសង់ធានាដល់គុណភាពជាប់យូរអង្វែងហើយក៏មិនចង់បានក្រុមហ៊ុនដែលដេញថ្លៃបានតម្លៃទាបពេកនោះដែ ដែលជាហេតុបណ្ដាលធ្វើឲ្យគ្មានគុណភាពនោះឡើយ ធ្វើជាប់មិនបានយូធ្វើអោយខាតបង់ថវិច្ឆការដ្ឋយ៉ាងសម្បើម សម្រាប់ថ្ងៃក្រោយដែរ មានក្រុមហ៊ុនចំនួន 4 បានចូលដាក់សំណើ ពេលបើកសំណើ មានក្រុមហ៊ុនចំនួន១ឈ្នះពីការប្រជែងគម្រោង គឺឃុំសំរោងកសាងប្រឡាយប្រវែង0-60ម៉ែត្រមានជម្រៅ1-5ម៉ែត្របាតតូច1-2ម៉ែត្រនឹងមានផ្លូវសាងសង់ផ្លូវម្ខាងៗ4ម៉ែត្រសាងសង់លូ3កន្លែងលូមូលមុខកាត់ទោល 1ម៉ែត្រ […]
ឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងលោកជំទាវអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យមហាផ្ទៃ ជាពិសេសលើការងារអន្តោប្រវេសន៍។ នៅប្រទេសអូស្រ្តាលី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ នៃរដ្ឋាភិបាលអូស្ត្រាលី ជួបជាមួយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃក្រសួងការបរទេសនិងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី។ ជំនួបទាំងនោះ នឹងផ្ដោតលើការពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្ដូរបទពសោធទៅវិញទៅមកលើការងារអន្តោប្រវេសន៍ សន្តិសុខសាយប័រ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលបាននិងកំពុងអនុវត្តលើការងារអន្តោប្រវេសន៍ សូមបញ្ជាក់ថា ភាគីអូស្ត្រាលី បានផ្ដល់ជំនួយ […]
លោកណូស៊ីថាអតីតមេឃគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
លោក នូ ស៊ីថា អតីតមេគយខេត្តបន្ទាយមានជ័យដល់អាយុចូលនិវត្តន៍ទើបរត់ការពន្យារកំណើតរួចត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ាភ្លាមដាក់ពង្រាយកូនចៅគ្រប់ច្រកល្ហកទូទាំងប្រទេសកម្ពុជាដើម្បីប្រមូលលុយស្រង់ដើម? 09/06/2024 ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។ ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវអោយមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ។ ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ […]
ថ្នាក់ដឹកនាំខេត្តមណ្ឌលគីរីអញ្ចើញចែកពូជស្រូវផ្ការំដួលនិងចាក់វ៉ាក់សាំងគោរពបីការពារជំងឺសារទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រែហុយស្រុកកោះញែក
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវផ្ការំដួល និង ចាក់វ៉ាក់សាំង គោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចែកពូជស្រូវផ្ការំដួល និងចាក់វ៉ាក់សាំង គោក្របី ការពារជំងឺសាទឹក ជូនដល់ប្រជាពលរដ្ឋ នៅឃុំស្រែកហ៊ុយ ស្រុកកោះញែក ដោយមានការចូលរួមពី កងកម្លាំងប្រដាប់ទាំង០៣ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកជាច្រើនរូប។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្ដល់ពូជស្រូវផ្ការំដួលនាពេលនេះ ក្នុងគោលបំណងឲ្យប្រជាកសិករមានពូជសុទ្ធសម្រាប់យកទៅដាំដុះ និងអាចយកពូជទាំងនោះទៅដាំដុះសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើនទិន្នផលខ្ពស់ និងបង្កើនប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ការបង្ករបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ន មានភាពងាយស្រួលជាងសម័យមុន ដោយសារកសិករបានប្រើប្រាស់ឧបករណ៍ភ្ជួររាល់ប្រភេទគ្រឿងចក្រ។ ឯកឧត្ដម ថង សាវុន បន្តថា ពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ […]
ឯកឧត្តមបណ្ឌិតជាមចន្ទសុភ័ណ្ឌ ស្នើឱ្យក្រុមគយចល័ត្ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំសូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ (ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមឯកឧត្តមបណ្ឌិត ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងសង្កត់ធ្ងន់ៗបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។ មានប្រសាសន៍លើកឡើងបន្តក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី […]
ឯកឧត្តមថងសាវុនបំផុសស្មារតីដល់ប្រជាពលរដ្ឋនិងយុវជនចូលរួមដាំកូនឈើក្នុងម្នាក់មួយដើមដើម្បីបង្កើនគម្របព្រៃឈើនិងឲ្យក្រុងសែនមនោរម្យមានសោភ័ណភាពបៃតង។
ឯកឧត្តម ថង សាវុន បំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមដាំកូនឈើ ក្នុង ១នាក់ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ និងឲ្យក្រុងសែនមនោរម្យ មានសោភ័ណភាពបៃតង មណ្ឌលគិរី៖ ដើម្បីកែលម្អសោភ័ណភាពនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងខេត្តមណ្ឌលគិរី កាន់តែច្រើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត រួមទាំងសហការី បានអញ្ជើញចូលរួមដាំកូនឈើចំនួន ៥០០ដើម នៅបរិវេណសួនវិមានឯករាជ្យ និងតាមដងផ្លូវក្នុងខេត្តមណ្ឌលគិរី នៅក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៤។ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការដាំកូនឈើចម្រុះនាពេលនេះ ដើម្បី បង្កើនសោភ័ណភាពនៅបរិវេណសួនវិមានឯករាជ្យ និងនៅសង់ខាងផ្លូវនៅក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពស្រស់បំព្រង ជាពិសេស បំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យចូលរួមដាំដើមឈើ ក្នុង១នាក់ ដាំកូនឈើ ១ដើម ដើម្បីបង្កើនគម្រប់ព្រៃឈើ […]
សៀវភៅសរសេអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងសម្តេចធិបតី ហ៊ុនម៉ាណែតសរុបចំនួន500ច្បាប់ត្រូវបានក្រុមការងារសៀវភៅកូនប្រុសច្បបដ៏មានឥទ្ធិពលនាំមកផ្ដព្វផ្សាយនឹងប្រគលជូនគណះកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី
សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នាំមកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាអនុប្រធានក្រុមការងារ ព្រមទាំងសហការីបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ មកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌគិរីក្នុងនោះមានសៀវភៅ ៖ -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី -៣ យន្តការឈ្នះកូវីដ-១៩ -ទឹកចិត្តអ្នកជួយសង្គ្រោះ -សម្តេច ហ៊ុន សែន កំពូលបិតាស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅ […]
សៀវភៅសរសេរអំពីសម្ដេចតេជោសម្ដេចគតិព្រឹទ្ធបណ្ឌិតនៃសម្ដេចអធិបតីហ៊ុនម៉ាណែតសរុបចំនួន 500 ច្បាប់ត្រូវបានក្រុមការងារសៀវភៅកូនប្រុសច្បបដ៏មានឥទ្ធិពលនាំយកផ្សព្វផ្សាយនិងប្រគល់ជូនគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី
សៀវភៅសរសេរអំពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ ត្រូវបានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នាំមកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាអនុប្រធានក្រុមការងារ ព្រមទាំងសហការីបាននាំយកនូវសៀវភៅសរសេរអំពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សរុបចំនួន ៥០០ ច្បាប់ មកផ្សព្វផ្សាយ និងប្រគល់ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌគិរីក្នុងនោះមានសៀវភៅ ៖ -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី -៣ យន្តការឈ្នះកូវីដ-១៩ -ទឹកចិត្តអ្នកជួយសង្គ្រោះ -សម្តេច ហ៊ុន សែន កំពូលបិតាស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា និងសៀវភៅ […]