ក្រុងប៉ោយប៉ែត ៖ ល្បីខ្លាំងមែនក្រុងប៉ោយប៉ែតមានខារ៉ាអូខេមួយកន្លែង ដែលប្រើយីហោ អេហ្សីប ខេធីវី មានទទួលសេវា ២៤ម៉ោង ស្ថិតនៅចំកណ្ដាលក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ យោងតាមប្រភពបានឲ្យដឹងថា៖ទីតាំងខារ៉ាអូរខេខាងលើនេះល្បីថា៖ជារបស់អ្នកមានអំណាចម្នាក់ បម្រើការងារនៅក្នុងជួរកងរាជអាវុធហត្ថ កំពុងល្បីល្បាញថា៖មានបង្កប់ល្បែងស៊ីសង និងបំពងសំឡេង បង្កផលរំខានដល់ប្រជាពលរដ្ឋនៅទីនោះ តែមិនរំខានដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មិនរំខាន ដល់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត និងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះទេ។ នៅព្រឹកថ្ងៃសុក្រទី១២ខែមករាឆ្នាំ២០២៤ វេលាម៉ោង ០៩នឹង៥៧នាទី បណ្តាញព័ត៍មានយើងបានធ្វើការទំនាក់ទំនងទៅលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំធ្វើបទសំភាសន៍ តាមរយះលេខ012554479ជុំវិញករណីខាងលើនេះ តែទូរសព្ទ័មិនអាចទំនាក់ទំនងបាន នឹងតាមប្រព័ន្ធ តេលេក្រាមក៍មិនចូលមើល ផងដែរ ។ ដោយឡែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកដដែរវេលាម៉ោង១០នឹង៣០នាទី លោកបានថ្លែងប្រាប់បណ្តាញព័ត៍មានយើងឲ្យដឹងថា៖រឿង នេះលោកបានជ្រាប់មកហើយនឹងបានបញ្ជូនអោយសមត្ថកិច្ចចុះធ្វើការហើយដែល […]
ព័ត៌មានសន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរស់ម្នាក់យ៉ាង់ធ្ងន់ធ្ងនៅនិងកន្លែងកើតហេតុស្ថិតនៅភូមិហួចលិចឃុំក្រែកស្រុកពញ្ញាក្រែក ជនរងគ្រោះ មានឈ្មោះភ័កសុខម៉េងរស់នៅភូមិពោធិស្រុក
វេលាម៉ោង2និង30នាទី នៅចំណុចលើផ្លូវជាតិលេខ៧Aស្ថិតនៅភូមិហួចលិចឃុំក្រែកស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYNDAI E-MICHITY និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ខាងឡានបើកពីខាងលិចទៅខាងកើត ចម្នែកម៉ូតូបើកពីកើតមកលិច។ ១.អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនិងកន្លែងកើតហេតុ រថយន្តម៉ាក HYUNDAAI E-MICHTYស ស្លាកលេខ កំពង់ចាម 3A -8332ទិសដៅពីលិចទៅកើត ។ ២.អ្នកបើកម៉ូតូឈ្មោះ ភ័កសុខម៉េងភេទប្រុស អាយុ 31 ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិពោធិស្រុកឃុំកោងកាងស្រុកពញញ្ញាក្រែកខេត្តត្បូងឃ្មុំជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ដឹកទៅដល់ពាក់កណ្តាលផ្លូវក៌ដាច់ខ្យល់ស្លាប់នៅស្រុកសួងខេត្តត្បូងឃ្មុំ។ អ្នកបើកបរម៉ូតូម៉ាកព្រីមសង់ពណ៌ខ្មៅស្លាកលេខ 1A 8457 កំពង់ចាមម៉ាស៊ីន 125 សេៗ គ្មានមួក តែមានកញ្ចក់ ទិសដៅពីកើតទៅលិច។ មូលហេតុ មកពីអ្នកបើកបររថយន្ត HYUNDIA មកពីបើកបរក្នុងទ្វីប្រហែសគ្មានការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកជិះម៉ូតូទៅបុកចំពីមុខរថយន្ត បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ បញ្ជាក់ ជនរងគ្រោះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅសង្រោះបន្តទៀត តែដល់ពាក់កណ្តាលផ្លូវក៌បានដាច់ខ្យល់ស្លាប់ភ្លាម នៅម៉ោង6នឹង30នាទីត្រូវបានក្រុមគ្រួសារក៌យកសព្វទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កធ្វើអោយមនុស្សស្លាប់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកដកហូតយករថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំរងចាំការដោះស្រាយគ្នានៅពេល 5_6111779204267772687