ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤ ខេត្តក្រចេះ÷ ប្រភពព័ត៌មានពីប្រជា ពលរដ្ឋ បានឲ្តដឹងថា÷ មាន ឈ្មួញ ឈ្មោះស្រីមុំ ដែលមានឈ្មោះល្បី ល្បាញខាងរកស៊ីដឹកជញ្ជូនបទ ល្មើស ឈើនិងធ្យូងរៀងរាល់យប់មិន ដែលមានសមត្ថកិច្ចណាបង្ក្រាបឡើយ ថ្មីៗនេះប្រជាពលរដ្ឋបានឃើញឡាន ដឹកធ្យូងជាច្រើនគ្រឿងដង្ហែកន្ទុយគ្នា សុទ្ធតែឡានប្រភេទសាំយ៉ុងកែទ្រុង ដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានបន្តថា÷ឡានធ្យូងទាំងនោះពួកឈ្មួញបានដឹងពីចំណុច 105ឃុំកន្ទួត ស្រុកចិត្របូរីខេត្តក្រចេះដាក់ឡានសាំយ៉ុងកែឆ្នៃទ្រុងឆ្ពោះទៅ វៀតណាមតាមច្រកជ័យឃ្លាំងរៀងរាល់យប់មិនក្រោមពី៩ទៅ១២ ឡានយាំយ៉ុងឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា÷ ឡានដឹកធ្យូងទាំងនោះប្រហែលជា មានការត្រូវរូវគ្នាជាមួយថ្នាក់ដឹកនាំក្នុង ខេត្តទើបធ្យូងដឹកឆ្លងដែនទៅវៀត ណាមគ្មានអ្នកហ៊ានបង្ក្រាប។ ប្រភពបានបន្តឲ្យដឹងទៀតថា÷ច្រក ប៉ុស្តិ៍ដែលដឹកធ្យូងឆ្លងដែនទៅវៀត ណាមបាននោះមានតែប៉ុស្តិ៍ជ័យឃ្លាំង របស់លោកអ៊ាម សុខលីម ប្រធានច្រកនគរបាលអន្តោប្រវេសន៍នេះទេដែលអាចដឹកធ្យូងឆ្លងដែនទៅបាន។ ប្រភពព័ត៌មាន បាន ឲ្យ ដឹងថា÷ ការដែលលោកអ៊ាម សុខលីមប្រធានច្រកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកជ័យឃ្លាំងហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺ ដោយសារ អាង មានខ្នងបង្អែក រឹងមាំ ណាស់នៅ ក្នុង វរៈនគរបាលការពារព្រំដែនគោកលេខ619ទើបបើក ឲ្យឈ្មួញ នាំធ្យូងចូលទៅវៀតណាមយ៉ាងអាណាធិបតេយ្យ។ ប្រភពព័ត៌មានបានឲ្យដឹងថា÷ […]