ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

ថ្ងៃទី25ខែកក្កដាឆ្នាំ2024កម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី25_07_2024កម្លាំងគណះបញ្ជាការឯកភាពស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អេងស្រស វណ្ណះអភិបាលរងស្រុកកំពង់លេង លោក ឈិត ក្រពុំរត្ន័ ចំនួយការPMស្រុកកំពង់លេង លោក កិក ហៃប្រធានសហពន្ធ័នេសាទប្រចាំអភិរក្សបឹងផ្សោត បានចុះបង្រ្កាប់នឹងរុះរើរបាំងលូស្បៃមុង នឹងរបាំងណរ៉ាវក្នុងរដូវបិទនេសាទនេះ ដោយប្រើកំឡាំងសារុប11នាក់នឹងប៉ាឡាស្មាចចំនួន3គ្រឿងនៅណុច អណ្នឹល ឋិតក្នុងភូមិបប្រក ឃុំសំរោងសែន ស្រុកកំពង់លេងខេត្តកំពង់ឆ្នាំង ក្រោមពីរចុះរុះរើ លទ្ធផលសំរេចបានមាន /1របាំងលូស្បៃមុង ចំនួន13កន្លែង ស្មើនឹងប្រវែង830ម៉ែត្រ /2លូស្បៃមុងចំនួន13មាត់ /3បង្គោលចំរុះ ចំនួន208ដើម /4ចាត់កូនត្រីប្រលេងចូលបឹងធម្មជាតិវិញ ចនួន16គីឡូក្រាមបច្ចុប្បន្នវត្ថុតាងត្រូវបំផ្លាញចោលនៅនឹងកន្លែង ។ គួរំលឹកផងដែលថា កន្លង់មក អជ្ញាធរ នឹងមន្ត្រីជំនាញពាក់ពន្ធ័ ក៏ធ្លាប់ធ្វើកាផ្សផ្សាយពត្ន័រមានស្ដីពីរការប្រើប្រាសឧប្បះករ ដើលផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ក្នុងរដូវបិទនេសាទនេះផងដែល តែទួស្បីការចុះបង្កាប់ដូចភ្លៀងរលឹយ៉ាងណាក៏ដោយក៏តែមានបទល្មើសកើតឡើងជាដដែលៗ ដូចជារបាំងណរាវមួយកន្លែងដែលគេស្គាល់ថាជារបស់ ឈ្មោះឈីដែលមានប្រវែងរាប់រយម៉ែត្រជាប់ព្រំប្រទល់អភិរក្សបឹងផ្សោត ជារាងរាល់ឆ្នាំ ដោយពុំមានការរំខានពីមន្រ្តីជំនាញរឺអាជ្ញាធរណាសោះឡើយ។ សូមគោរពរាយការណ៍ជូនលោកអភិបានស្រុកកំពង់លេងមេតា្តជ្រាប់ជាព័ត៌មានអត្ថបទនេះដោយ {លោកលីប៊ុនលៀងប្រចាំការណ៌នៅខេត្តកំពង់ឆ្នាំង}។

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

អភិបាលខេត្តត្បូងឃ្មុំផ្លែងអំណរអរគុណចំពោះសប្បុរសជនជប៉ុនដែលផ្ដល់ជំនួយសាងសង់អគារសិក្សាមួយខ្នងមាន 5 បន្ទប់ដល់សាលាបឋមសិក្សាទួលវិហារ។

អភិបាលខេត្តត្បូងឃ្មុំ ថ្លែងអំណរគុណចំពោះសប្បុរសជនជប៉ុន ដែលផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ដល់សាលាបឋមសិក្សាទួលវិហារ (ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនប្រជាជនជប៉ុន ដែលបានជួយលើវិស័យអប់រំ តាមរយៈផ្តល់ជំនួយសាងសង់អាគារសិក្សាថ្មី១ខ្នងមាន៥បន្ទប់ ព្រមទាំងមានបំពាក់នូវគ្រឿងសង្ហាររឹមផងដែរ ដល់សាលាបឋមសិក្សាទួលវិហារ ស្ថិតក្នុងភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍បែបនេះ ក្នុងឳកាសរួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មីនេះ ដើម្បីផ្តល់លក្ខណៈងាយស្រួល និងជាប្រយោជន៍សម្រាប់ក្មួយៗសិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មានប្រសាសន៍ដូច្នេះថា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមវិភាគទានដល់ការកសាងសមិទ្ធិផលនានាក្នុងសាលារៀននេះ នាពេលកន្លងមក ជាពិសេសម្ចាស់ជំនួយប្រជាជនជប៉ុន លោកស៊ិហ្គេយ៉ាស៊ឹ ម៉ាស៊ឹណាហ្គា និងលោកស្រី យឹមិ អុិស៊ិម៉ុតុ ដែលបានជួយឧបត្ថម្ភក្នុងការកសាងអាគារសិក្សាថ្មី១ខ្នងនេះ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

តុលាការខេត្តស្ទឹងត្រែងបញ្ជូនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននិងបក្សពួកទៅឃុំខ្លួនក្នុងពន្ធនាគារកាំមេម៉ាយពាក់ព័ន្ធគ្រឿងញៀន។

តុលាការខេត្តស្ទឹងត្រែង បញ្ជូនប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក ទៅឃុំខ្លួនក្នុងពន្ធនាគារកាំមេម៉ាយ ពាក់ព័ន្ធគ្រឿងញៀន ស្ទឹងត្រែង៖ តុលាការខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនលោកវរសេនីយ៍ឯក ចែម ផានិត ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តស្ទឹងត្រែង រួមជាមួយកូនចៅរបស់លោកមួយចំនួនទៀត ទៅឃុំខ្លួននៅពន្ធនាគារកាំងមេម៉ាយ ។ លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះដែរថា សំណុំរឿងរបស់នគរបាលខាងលើ ព្រះរាជអាជ្ញា និងចៅក្រមបានចោទប្រកាន់រួចរាល់ និងចេញដីកាឃុំខ្លួនរួចហើយដែរ ។ លោក ឈុំ ស៊ាងហាក់ បន្តថា ចំណែកវត្ថុតាងរឹបអូសបានរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ​ ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន១៧៨.១០០ដុល្លារ​ គ្រឿងញៀនចំនួន៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និងអាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់ ។ ទាក់ទិញករណីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ហើយជាប់ពាក់ព័ន្ធគ្រឿងញៀនដូច្នេះ​នោះ លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ក៏បានថ្លែង​ប្រាប់សារព័ត៌មាន នៅថ្ងៃទី២៤ ខែកក្តដា២០២៤បន្ថែមផងដែរថា «ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេ បើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

អ្នកនាំពាក្យក្រសួងការពារជាតិអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញដែលកំពុងអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្រក្រសួងការពារជាតិ បានបញ្ជាក់នៅព្រឹកនេះថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម បន្ថែមថា «នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ»។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ​បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

អភិបាលខេត្តត្បូងឃ្មុំ នាំយកទានវស្សានឹងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តអង្គក្នុងហៅហ្លួងសេ្តចកន។

ចូលព្រះវស្សា! ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តត្បូងឃ្មុំ នាំយកទានព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) (ត្បូងឃ្មុំ)៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមភរិយា លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ ព្រមទាំងយុវជន នាំយកទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកដោះគោ ត្រីងៀត សាច់ក្រក មី តែ ស្ករស និងបច្ច័យមួយចំនួន ទៅវេរប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅពុទ្ធមណ្ឌលវត្តអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ស្ថិតក្នុងឃុំដូនតី ស្រុកពញាក្រែក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រគេនជូនព្រះសង្ឃ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋបាលខេត្តមណ្ឌលគិរីប្រារពពិធីខួបលើកទី 17 ទិវាអតីតយុវជនកម្ពុជា 21 មីនាឆ្នាំ 2024។

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីយភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក​​ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន ក្រុង ស្រុក ព្រមទាំងអតីតយុទ្ធជនជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹងរងខេត្តមណ្ឌលគិរី។ ឯ​​​​​​​​​កឧត្តម ថង សាវុន​ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត មានប្រសាសន៍ថា​ ការប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា គឺដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនឹងការគ្រប់គ្រងផងប៉ះពាល់ពីល្បែងស៊ីសងសុខគ្រប់ប្រភេទ។

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម​ រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករល្បែងផ្សងសំណាងជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១.បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

នៅព្រឹកថ្ងៃទី 12 ខែកក្កដា 2024 នៅវត្តអង្គភ្នំតូចភូមិត្រពាំងកំភ្លាញស្រុកអង្គរជ័យខេត្តកំពតធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។

នៅព្រឹក ថ្ងៃទី១២ កក្កដា ២០២៤នៅ វត្ត អង្គភ្នំតូច ភូមិត្រពាំងកំភ្លាញ ស្រុកអង្គជ័យ ខេត្កកំពត ធ្វើវេទិកាសាធារណៈរកដំណោះស្រាយផ្សេងៗជូនប្រជាពលរដ្ឋ។ ខេត្តកំពត÷កាលពីព្រឺកថ្ងៃទី១២ បានបើកវេទិកាសាធារណៈ ដឹកនាំដោយ លោក អ៊ឹង ង៉ោហុក ប្រធានក្រុមការងារ ឯកឧត្តម ផែន សុផល អនុប្រធាន លោក ផាត ម៉ៅ អនុប្រធាន នឹងសមាសភាពចូលរួម – ក្រុមការងារថ្នាក់ជាតិ ចំនួន6នាក់ /ស្រី1នាក់ -ក្រុមការងារថ្នាក់ស្រុក6នាក់/ស្រី3នាក់ -ថ្នាក់ឃុំ ចំនួន8នាក់/ស្រី3នាក់ _ប៉ូលីសចំនួន6នាក់/ស្រី2នាក់ -ប្រជាជនចំនួន 31នាក់/ស្រី6នាក់ សរុប51នាក់ ស្រី15នាក់ 1,ការងារប្រជាសាស្ត្រ ឃុំអង្គភ្នំតូច -ប្រជាជនសរុប ចំនួន5858នាក់/ស្រី3008នាក់ ស្មើ1335គ្រួសារ មានបញ្ជីចូលរួមបោះឆ្នោតចំនួន3665/ស្រី1946នាក៎ 2 ការងារសន្តិសុខសណ្តាប់ធ្នាប់ បានអនុវត្តតាមគោលនយោបាយមានសុវត្ថិភាពទាំ7ចំណុច 3,ការងារកសិកម្ម ប្រជាជនបានធ្វើស្រែរួចរាល់100% 4,ការងារអប់រំ – មានអនុវិទ្យាល័យ ចំនួន1 ក្នុងនោះមានគ្រូបង្រៀន31នាក់/ស្រី18  សិស្សសរុប215/ស្រី115 […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

រដ្ឋបាលខេត្តមណ្ឌលគិរីរៀបចំសិក្ខាសិលាស្ដីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី។

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី មណ្ឌលគិរី៖ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក សំ ពៅ អនុប្រធាននាយកដ្ឋានព័ត៍មានគ្រប់គ្រងគ្រោះមហន្តរាយ និងមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី អភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ព្រមទាំងតំណាងអង្គការដៃគូរអភិវឌ្ឍន៍ និងមន្ត្រីជំនាញជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ឱ្យមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូនានា ចូលរួមចំណែកក្នុងការអនុវត្តផែនការការងារ ដែលបានត្រៀមរួចរាល់នៅក្នុងសៀវភៅត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយនេះ ដើម្បីចូលរួមទប់ស្កាត់ និងមានវិធាការក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសិល្បះនិងកីឡា ព័ត៌មានសុខភាពនិងសម្រស់ ព័ត៌មានស៊ើបអង្កេត

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទជំរុញដល់ថ្នាក់ដឹកនាំនាំមន្ត្រីអភិវឌ្ឍន៍គនបទខេត្តមណ្ឌលគិរីត្រូវពង្រឹងគុណភាពផ្លូវពីជនបទឱ្យកាន់តែរឹងមាំពិសេសការគោរពដណ្ដប់ផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទដើម្បីធ្វើឲ្យសេដ្ឋកិច្ចគ្រួសារតាមទីជនបទកាន់តែប្រសើរឡើង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញនិងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀន ……………… ពីសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត ទូទាំងប្រទេស យកចិត្តទុកដាក់ទាក់ទាញ និងចូលរួមគាំទ្រគម្រោងវិនិយោគជាមួយវិស័យឯកជន ដើម្បីបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ […]