ល្បែងសុីសងចាក់កន្ទុយលេខឆ្នោតយួន សៀម និង ល្បែងភ្នាល់ចាក់បាល់ខុសច្បាប់ របស់ លោក ខ្លា កំពុងមានភាពរីកចំរើនគ្រប់ទីកន្លែង ខណះសមត្ថកិច្ច ធ្វើមិនដឹងមិនឮហេីយមិនមានវិធានការបង្ក្រាបទៀតផង…!
ខេត្តសៀមរាប៖ ល្បែងសុីសងចាក់កន្ទុយលេខឆ្នោតយួន សៀម និង ល្បែងភ្នាល់ចាក់បាល់ខុសច្បាប់ របស់ លោក ខ្លា កំពុងមានការរីកចំរើន ខណះលោកដា ចំរេីន អធិការនគបាលក្រុង មិនមានវិធានការបង្ក្រាប ការមិនបង្រ្កាបល្បែងសុីសងនេះតេីលោកអធិការអាចឆ្លើយថាមិនដឹងបានទេឬយ៉ាងណា បេីនៅក្នុងសង្កាត់នីមួយៗ មានល្បែងសុីសងដូចខាងលេីកំពុងរីកដូចផ្សិតពេញក្នុងក្រុងនេះតែម្តង មុននេះបន្តិចអង្គភាពសារព័ត៌យេីងបានទូរស័ព្វទំនាក់ទំនងទៅកាន់លោកអធិការក្នុងគោលបំណងដេីម្បីរាយការជូនជ្រាប តែទូរស័ព្ទចូលហេីយលោកមិនលេីកទទួល។
នេះបេីយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យអង្គភាពយេីងដឹងថា លោក(ខ្លា)ជាមនុស្សដែលមានខ្នងបង្អែកដ៍រឹងមាំខ្លាំងណាស់ គ្មានអ្នកណាហ៊ានជាមួយគាត់ទេ ត្រង់ណេះហេីយបានជាគាត់ហ៊ានបេីកបនល្បែងសុីសងគ្រប់ប្រភេទ គ្រប់ទីកន្លែងបានដូចជា ជល់មាន់តាមប្រព័ន្ធអនឡាញ កន្ទុយលេខឆ្នោតយួន សៀម បាល់ចាក់ភ្នាល់សុីសង៘ ក្នុងខេត្តសៀមរាបបានដោយរលូន មិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ។ -ជាការពិតណាស់ ការទុបស្កាត់ល្បែងសុីសងខុសច្បាប់មិនជាការពិបាករហូតដល់ទុបស្កាត់មិនបាននោះទេ តែការពិបាកនោះនៅត្រង់ថា បេីលោក(ខ្លា)រត់ការនិយាយត្រូវគ្នាជាមួយសមត្ថកិច្ចនៅមូលដ្ឋានណា គេនិងបេីកឲ្យមានលែងល្បែងនូវមូលដ្ឋាននោះដោយសុវត្តិភាពហេីយ កុំចាំបាច់ឆ្ងល់ ហើយក៍គ្មានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ពាក្យចាស់លោកពោលថា (ចង្វាចិញ្ជឹមឆ្ដោ)។
ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ លោក ខ្លា ក៍បានចូលខ្លួនបំរើក្នុងសកម្មភាពមនុស្សធម៌មួយក្នុងខេត្តសៀមរាប ដើម្បីជាការបិទបាំងនូវមុខរបរល្មេីសច្បាប់គ្រប់ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្ត។
ប្រភពដដែលបានបញ្ជាក់ថា ការពង្រីកឥទ្ធពលនៅខេត្តសៀមរាបរបស់(លោកខ្លា)គឺជាមហិច្ឆតាដើម្បីប្រមូលលុយក្នុងបរិបទនៃអំពេីពុករលួយពីប្រជាពលរដ្ឋ ដោយបានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួចរាល់អស់ហើយ។
សូមបញ្ជាក់ជូនផងដែរតើ ក្រោយទទួលបានព័ត៌មាន ពីប្រភពដែលគួរឲ្យទុកចិត្តភ្លាម ទីភ្នាក់ងារសារព័ត៌មាន មាតុភូមិកម្ពុជា បានធ្វើការទំនាក់ទំនងទៅកាន់ លោក វរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប តាមរយៈលេខទូរស័ព្ទ ០១២២៣៩២៤០ ដោយលោកបានឆ្លើយហាក់មិនដឹងរឿង និងសួរបញ្ជាក់ទីតាំងមកខាងអង្គភាពសារព័ត៌មានវិញ។ ហើយបានសន្យាថានឹងបញ្ជូនកម្លាំង របស់លោកទៅពិនិត្យមើល។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី ០៧ខែមករាឆ្នាំ ២០២៤ គេសង្កេតឃើញថា ទីតាំងឆ្នោតទាំងនោះ នៅតែបើកដំណើរការយ៉ាងអនាធិប្បតេយ្យដដែល។
ប្រជាពលរដ្ឋ បានគោរពស្នើសុំ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយត្រួតពិនិត្យ និងលុបបំបាត់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នឹងធ្វើការផ្ដន្ទាទោស ជនប្រព្រឹត្តបទល្មេីសមួយចំនួន ដែលប្រកបរបរ ប្រឆាំងទៅនឹងច្បាប់របស់រដ្ឋឲ្យខាងតែបានផងទាន៕ ដោយសេចក្តីគោរព ពីអង្គភាពគេហទំព័រមាតុភូមិកម្ពុជា