ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ចំនួន 15,000 នាក់ត្រូវបានបង្ខាំងទុកឱ្យធ្វើការអនឡាញនៅច្ររកព្រំដែនអូស្មាច់

ជនអន្តោប្រវេសន៍ចំរុះជាតិសាសន៍ ខុសច្បាប់ប្រហែល ១៥០០០នាក់ កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ក្នុងអាគារចំនួន ១២ នៅក្បែរច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ មានសេចក្តីរាយការណ៍មួយ ចេញពីច្រកទ្វាអន្តរជាតិអូរស្មាច់ ខេត្ដឧត្ដរមានជ័យ សំណូមពរដល់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តា ជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ ចំរុះជាតិសាសន៍ទាំងពីរភេទប្រហែល ១៥០០០នាក់ (មួយម៉ឺនប្រាំពាន់នាក់) កំពុងត្រូវបានបង្ខាំង អោយធ្វើការងារអនឡាញខុសច្បាប់ នៅក្នុងអាគារចំនួន ១២ខ្នង ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាគារ ដែលត្រូវបានថៅកែអនឡាញខុសច្បាប់របស់ជនជាតិចិនជួលចំនួន ១២អាគារ ក្នុងនោះ មានឈ្មោះអាគារដូចជា G.F.E.D.A .B MC.H.C.i.និងអាគារ ៩ជាន់ មានពីអាគារ  មានជនអន្តោប្រវេសន៍ចំរុះ ជាតិសាសន៍ ទាំងពីរភេទមានចំនួនប្រហែល មួយម៉ឺនប្រាំពាន់នាក់ កំពុងត្រូវបានបង្ខាំង បង្ខំអោយធ្វើការងារអនឡាញ កំពុងដង្ហោយរកការជួយសង្គ្រោះពីថ្នាក់ដឹកនាំ។ ព្រោះកន្លងមក មានការរត់គេច ចេញពីអាគារខាងលើ […]