កម្ពុជា​ទទួល​ចំណូល​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ពី​ការនាំចេញ​ដំឡូង​មី

ភ្នំពេញ ៖ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការនាំចេញ​ដំឡូង​មី​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស មានតម្លៃ​ប្រហែល ៧២៨​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដែល​វិស័យនេះ បាន​ស្រូបយក​ការចូលរួម​របស់​អ្នក​ជនបទ​ច្រើនជាង ៩​ម៉ឺន​គ្រួសារ នៅក្នុង​ខេត្ត​ចំនួន ១៣ ក្នុង​ការដាំដុះ​ដំឡូង​មី និង​បាន​បង្កើត​ការងារ​តាម​រដូវ​កាល ជាច្រើន​សម្រាប់​កម្លាំង​ពលកម្ម​ក្នុងស្រុក ។ នេះ​បើ​យោងតាម​របាយការណ៍​គោលនយោបាយ​ដំឡូង​មី​សម្រាប់​ឆ្នាំ​២០១៨-២០២០​។​

​តាម​របាយការណ៍​ការ​នាំចេញ​ដំឡូង​មី​ភាគច្រើន​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម ខណៈដែល​ការនាំចេញ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​មាន​តម្រូវការ​ដំឡូង​មី​ដ៏ ធំ​របស់​ពិភពលោក គឺមាន​ប្រមាណ​ជាង ៨​ម៉ឺន​តោន សម្រាប់​ចំណិត​ដំឡូង​មី​ក្រៀម ក្នុងតម្លៃ ១៥,៥ លាន​ដុល្លារ និង​ម្ស៉ៅ​ដំឡូង​មី​ប្រមាណ​ជាង ៣​ម៉ឺន​តោន ក្នុងតម្លៃ ១០,៥​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦​។

​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​តំបន់​ដាំ​ដុះ​ដំឡូង​មី ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​ដំ ឡូង​មី​ក្លាយជា​ដំណាំ​សក្តានុពល​ធំ​បំផុត​ទី​ពីរ​នៅក្នុង​ប្រទេស ដែល​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ប្រមាណ ៥០​ម៉ឺន​ហិកតា ហើយ​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​រួមចំណែក​រវាង ៣%​ទៅ ៤% នៃ​ផលិត ផល​ក្នុងស្រុក​សរុប​។​FacebookTwitterGoogle+WhatsAppTelegram