ឯកឧត្តមសុខ​វាសនា និងសហកា​រីបានចុះពិ​និត្យសិក្សាវាយតម្លៃការជួសជុលអគារនៅសាលាបឋមសិក្សាឆាយរំពាត់​ក្រោមអធិបតីភា​ព​ដ៏ខ្ពង់ខ្ព​ស់ស​ម្តេចក្រឡាហោ​មស ​ខេង


បន្ទាប់ពីចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង នៅទីរួមខេត្តបាត់ដំបង។

នៅរសៀលថ្ងៃដដែល ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកន្ទឺ២ និងសហការី បានចុះពិនិត្យសិក្សាវាយតម្លៃ ការជួសជុលអគារសិក្សា ០១ខ្នង ៣បន្ទប់ នៅសាលាបឋមសិក្សាឆាយរំពាត់​ ឃុំកន្ទឺ២ ស្រុកបាណន់ ដែលសាលាទទួលបានចំណាត់ថ្នាក់ជា សាលាស្អាតថ្នាក់ខេត្ត សម្រាប់ឆ្នាំ ២០១៨-២០១៩។
ឯកឧត្តម សុខ វាសនាសូមកោតសរសើរ និងជូនពរ សាលាទទួលបានជោគជ័យបន្តទៀត ជា សាលាស្អាតថ្នាក់ជាតិ៕