ថ្លើមធំមែន លោក ម៉ម ប៊ុនបញ្ញា មេប៉ុស្ដិ៍ច្រកវាលធំ ហៅ (ដេ16)អាងបងថ្លៃជាស្នងការខេត្តហ៊ានបើកដៃឲ្យឈ្មួញដឹកឈើ ទាំងយប់ទៅស្រុកយួន ហាក់មិនញញើតវិធានការក្តៅរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខាបន្តិចសោះ

(ស្នួុលខេត្តក្រចេះ) បន្ទាប់ពីគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ចេញវិធានការក្ដៅ ទប់ស្កាត់និងបង្ក្រាប នៅបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ រហូត មានការ ដុតកម្ទេចរាល់វត្ថុតាង និងចាប់បុគ្គលដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើមានការស្ងប់ស្ងាត់គួរឲ្យកត់សម្គាល់។
តែចម្លែកច្រកប៉ុស្តិ៍វាលធំហៅ(ដេ16)ស្ថិតនៅភូមិ វាលធំ ឃុំ ក្រញូងសែនជ័យស្រុក ស្នួល ខេត្ត ក្រចេះ គេឃើញមានការដឹកជញ្ជូនឈើតាមម៉ូតូឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូន។
ជាក់ស្ដែងនៅយប់ថ្ងៃទី 29 ខែសីហាឆ្នាំ 2019 នៅវេលាម៉ោង 4 និង 20 នាទីជិតភ្លឺ គេឃើញមានការបើកដៃឲ្តម៉ូតូដឹកឈើជាង 10 គ្រឿង ដឹកឈើឆ្លងដែន ទៅលក់នៅប្រទេសវៀតណាមតាមច្រកខាងលើនេះយ៉ាងរលូន
ហាក់មិនញញើតនឹងការខិតខំព្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរបស់ គណៈកម្មការ ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា ជាប្រធានបន្តិចណាសោះ។
បើតាមប្រភពពីប្រជាប្រជាពលរដ្ឋ ដែលរស់នៅនិងភូមិវាលធំ ឃុំក្រញូងសែនជ័យ បានបង្ហើបប្រាប់សារពត៌មានយើងថា កាលពី មិនទាន់មានបទបញ្ជា ពីប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ គេឃើញមានម៉ូតូនិងរថយន្ត ដឹកឈើចេញទាំងថ្ងៃទាំងយប់ មិនដែលឃើញមានជំនាញណាមកធ្វើការបង្ក្រាប ឬទប់ស្កាត់នោះទេ។
តែពេលឥឡូវនេះក្រោយពីមានការបង្ក្រាប ពីកម្លាំងគណៈកម្មការថ្នាក់ជាតិ គេសង្កេតឃើញថាការដឹកជញ្ជូនផលអនុផលព្រៃឈើគឺសឹងតែមិនមានទៀតនោះទេនៅតាមបណ្តាខេត្តនានា។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា រាល់ថ្ងៃ គាត់ឃើញម៉ូតូដឹកឈើនៅពេលយប់ ឆ្លងទៅវៀតណាមតាមច្រកវាលធំហៅដេ16 សឹងរាល់យប់។
ឬមួយមកពីលោកមេប៉ុស្តិ៍រូបនេះមានខ្សែធំចាំកាងនៅពីក្រោយខ្នង ព្រោះលោកម៉ម ប៊ុនបញ្ញាមេប៉ុស្តិ៍រូបនេះត្រូវជាប្អូនថ្លៃរបស់លោក លន់ សុផាត ស្នងការខេត្តក្រចេះ។
ពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមនាយឧត្តមឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាមានវិធានការទៅលើលោក ម៉មប៊ុនបញ្ញាជាមេប៉ុស្តិ៍ច្រកវាលធំហៅ(ដេ16) នេះផង។ ដោយMtk