ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបូកសរុបសភាពការណ៍និងលទ្ធផលការងារប្រចាំប្រចាំឆមាសទី1និងលើកទិសដៅអនុវត្តបន្ត!!!

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ​ ទី19 ខែមិថុនា​ ឆ្នាំ​2019
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបើកកិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​និងលទ្ធផល​ការ​ងារ​ប្រចាំ​ខែមិថុនា​ ក្នុងឆមាសទី1និង​លើក​ទិសដៅ​អនុវត្ត​បន្តស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​។
បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​ប្រចាំ​ខែ​មិថុ​នា​ និងប្រចាំឆមាសទី1 ឆ្នាំ​2019 រួច​មក​លោក​ឧត្តម​សេនីយ៍​ទោ​ ​សម​ សាមួន​ ​ស្នងការនគរបាល​ខេត្តកំពង់ស្ពឺ​ បាន​មាន​ប្រសាសន៍​ណែនាំ​ ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​តាម​មុខងារ​រៀង​ៗ​ខ្លួន​ ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ក្នុង​នោះ​ត្រូវ​យកចិត្ត​ទុក​ដាក់​ពង្រឹង​ការ​ងារ​ប្រចាំថ្ងៃ​ ឲ្យ​បាន​ច្បាស់​លាស់​ហ្មត់ចត់​ ត្រូវ​​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ ឲ្យ​បាន​ទាន់​ពេល​វេលា​ កម្លាំង​ត្រូវ​ត្រៀម​ជានិច្ច​ សំរាប់​ចេញ​អន្តរាគមន៍​ ពេល​មាន​ហេតុការ​ណ៍​កើតឡើង។
ពាក់ព័ន្ធការ​ងារ​ចរាចរណ៍​ លោក​ឧត្តម​សេនីយ៍​ស្ន​ងការ​ ​បាន​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរ​បា​ល​គ្រប់​ផ្នែក​គ្រប់​ថ្នាក់​​ ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​សស្រាក់​សស្រាំ​ ធ្វើការ​ដោយ​មិនខ្លាចហត់នឿយ​ ហាល​ភ្លៀង​ហាលខ្យល់​ មិនគឹតយប់-ថ្ងៃ​ ឬថ្ងៃបុណ្យ​ទាន ដើម្បី​សម្រួល​​ចរាចរណ៍​ និង​ចេញ​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ពេល​មា​ន​ហេតុការណ៍​គ្រោះ​ថ្នាក់​ផ្សេងៗ​​កើតឡើង​ជាយថាហេតុ​ បន្ថែម​បូករួម​ជាមួយ​កំលាំង​នគរបាល​អន្ដ​រាគមន៍​។
លោក​បាន​ជំរុញ​ឲ្យ​កងកម្លាំងយក​ចិត្ត​ទុកដាក់​ ​លើ​ការងារ​សន្តិសុខ​ ជាពិសេសល្បែង​ស៊ីសង​គ្រប់​ប្រភេទ​និងគ្រឿង​ញៀន​ ជា​បញ្ហា​មួយ​ក្តៅ​គគុក​ ជា​ដើម​ចម​នាំ​ឲ្យ​កើតមានបទល្មើស​ផ្សេង​ៗ​ជាច្រើន​ទៀត។
ដូច​នេះ​ត្រូវ​រឹត​បន្តឹង​ចុះ​ទៅដល់​ហាង​ខារ៉ាអូខេ​ ក្លិប​កំសាន្ត​ និង​ទី​កន្លែង​ ដែល​ងាយ​នឹង​កើត​ឡើង​បទល្មើស​និង អប់រំ​ធ្វើ​កិច្ចសន្យា​ចំពោះ​ម្ចាស់​ទីតាំង​ យោងតាម​ប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​ របស់សម្ដេច​ក្រឡាហោម​ និងឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការនគរ​បាលជាតិ​ ក្នុង​ករណី​មាន​ការ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ត្រូវ​មាន​វិធានការ​បង្ក្រាប​ភ្លាម​ៗ។
ក្លិប​កំសាន្ត​រាត្រី​ ខារ៉ាអូខេ​ ហាង​ម៉ាស្សា​ណា​ ដែល​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​បង្កប់​សេវាកម្ម​ផ្លូវភេទ​ ត្រូវ​បង្ក្រាប​ឲ្យ​បាន។ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ​ លោក​ឧត្តម​សេនីយ៍​ស្នងការ​នគរបាលខេត្ត បាន​ផ្ដល់និងលេីកទឹកចិត្ដ​ដល់​កងកម្លាំង​ក្នុង​ការថានឹងតម្លេីងឋានន្ដស័ក្កិ​ តាមច្បាប់​កំណត់​ ចំពោះ​ មន្រ្តី​ដែលខិតខំបំពេញការងារ៕សែ សុខា