ឧកញ៉ាមានបានដោយជំនួញឈេី ស៊ឹង សំអុល ដឹងឈេីប្រភេទលេខមួយ​ចេញពីរ ស្រុក កោះញ៉ែខេត្តមណ្ឌលគិរី យ៉ាងរលូន÷

ថ្ងៃទី18/06/2019
មានរថយន្តវ៉េអងចេញពីរស្រុក
កោះញ៉ែកមកឈប់សម្រាកនៅចំណុច km117ឃុំពីរធ្នូស្រុកស្នួល ខេត្តក្រចេះបំរុងលោតឆ័ត្រឆ្លងនៅប្រទេសវៀត
ណាម។
ប្រភពព័ត៌មានបានឲ្យដឹងថា÷ឈើប្រភេទប្រលេខមួយលាំងឃ្លុំ ដែលគេស្គាល់ថា ជារថយន្ដដឹកឈេី របស់លោក ឧកញ៉ា ស៊ឹង សំអុល ឈប់ នៅចំណុចkm117 រង់ចាំពេលវេលាយប់ទើបចេញ ដំ
ណើរបន្តទៅទៀត
ប្រភពដដែលបន្តថា រថយន្តដឹកឈេីរបស់ ឧកញ៉ាឈេីរូបនេះ ជាប្រភេទរថយន្តធនធំកែទ្រងខ្នាតយក្ស ដឹកឈេីប្រភេទលេខមួយ បម្រុងលោតឆ័ត្រទៅលក់នៅប្រទេសវៀតណាម។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ការដឹកជញ្ជូនឈេីរបស់ ឧកញ៉ា ស៊ឹង សំអុល ទៅលក់នៅប្រទេសវៀតណាម គឺគ្មានអ្វីចំឡែកនោះទេ ព្រោះលោក ឧកញ៉ាឈេីរូបនេះ រកសុីដឹកជញ្ជូន ជាក្បួនរថយន្ដយឺឌុប វ៉េអង កែទ្រង់ ខ្នាតយក្ស ច្រេីនឆ្នាំមកហេីយ ។
ពោលគឺដឹកជញ្ជូនឈេីស្ទេីអស់ព្រៃ ពីប្រទេសកម្ពុជាទៅហេីយ តែនៅមិនទាន់ឃេីញមានជំនាញ រឺសមត្ថកិច្ចណា ហ៊ានធ្វេីការបង្ក្រាបនោះទេ គឺមានតែជួយសម្របសម្រួល នឹងនៅតែបន្តបំភ័ណ្ឌ ភ្នែកមហាជន ធ្វេីមានច្បាប់ខ្លះអត់ខ្លះ ដេីម្បីយកលេះថាឈេីមានច្បាប់ដឹកចេញពីព្រៃដីសម្បទាន ដេីម្បីជួយសម្រួលងាយស្រួលក្នុងដឹកជញ្ជូន។
ទោះបីជា ប្រមុខរាជរដ្ឋាភិបាន បានដាក់បទបញ្ជាតឹងរឹង មកគណៈបញ្ជាការឯកភាពខេត្ដ ដេីម្បីធ្វេីការទប់ស្កាត់បង្ក្រាប ការកាប់ដឹកជញ្ជូនឈេី​ អោយខានតែបានយ៉ាងណាក៏ដោយ ក៏ឧកញ៉ា ស៊ឹង សំអុល នៅតែដឹកជញ្ជូនឈេីបានជាដដែលដោយមានការឃុបឃិតគ្នាជាប្រព័ន្ធទៅបានយ៉ាងរលូន។
ដោយផ្គេីនបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច លោក បានដាក់បទបញ្ជា អោយធ្វេីការទប់ស្កាត់ បង្ក្រាបបទល្មេីសធនធានធម្មជាតិ។