កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅតែបន្តប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយក្រុមឧទ្ទាម​!!! ………………………

(អន្តជាតិ)៖ការប្រយុទ្ធគ្នានៅតែបន្ត ខ្លាំងឡើងៗនៅភាគពាយព្យនៃប្រទេសស៊ីរីនៅពេលដែលកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរីបានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង ​Hamas ដើម្បីដណ្ដើមយកតំបន់មួយចំនួនមកវិញបន្ទាប់ពីតំបន់ទាំងនោះត្រូវបានក្រុមឧទ្ទាមចូលកាន់កាប់កាលពីសប្តាហ៍មុន។
កងកម្លាំងរដ្ឋាភិបាលស៊ីរីបានធ្វើការវាយប្រហារតាមផ្លូវអាកាសរួមទាំងការវាយប្រហារដោយគ្រាប់ផ្លោងទៅលើភូមិជាច្រើនដែលត្រូវបានក្រុមឧទ្ទាមដណ្ដើមយក។
គួរបញ្ជាក់ថាតំបន់មួយចំនួនក្នុងប្រទេសស៊ីរីបានក្លាយជាបន្ទាយដ៏រឹងមាំរបស់ក្រុមឧទ្ទាមចាប់តាំងពីដើមឆ្នាំ២០១១មកម៉្លេះនៅពេលសង្គ្រាមស៊ីវិលបានចាប់ផ្ដើម៕​Skh