បន្ទាប់ពីរភ្លៀងលាយឡំជាមួយខ្យល់កន្ទ្រាក់ ក៏មានឮសំលេងផ្ទុះយ៉ាងខ្លាំងនៅលើអាកាស ហើយមានបំណែកអំបែងធ្លាក់មក ធ្វើឲ្យមានការផ្ញាក់ផ្អើលទាំងព្រឹកប្រលឹម!!!

ស្ទឹងត្រែង៖ នៅព្រឹក ថ្ងៃទី23 ខែ ឧសភា ឆ្នាំ2019 វេលាម៉ោង5.00នាទី មានហេតុការណ៍ដ៏គួរភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុង ឃុំអូរស្វាយ នឹង ឃុំព្រះរំគិល ស្រុក ថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ដោយមានឮសំឡេងផ្ទុះនៅលើអាកាស បណ្តាលឲ្យមានបំណែកអំបែងធ្លាក់រាយ ជាច្រើនបំណែកមិនប្រាកថាជាបំណែកអ្វីឲ្យប្រាកដនៅឡើយនោះទេ។
តាមការឲ្យដឹងពីរលោក ហម សាវ៉ន នាយប៉ុស្តិ៍ ឃុំ អូរស្វាយ បានឲ្យដឹងថា៖ មានសំឡេងផ្ទុះពីរលើអាកាស មាន 03តង់ លាន់រង្គើដី ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយមកក៍មានបំណែកធ្លាក់រាយមកលើដី ក្នុងឃុំអូស្វាយ នឹងឃុំព្រះរំគិល ជាច្រើនបំណែកតូច ធំ នៅតាមភូមិមួយចំនួន។
លោកបន្តថាក្នុងហេតុការណ៍មានសំឡេងផ្ទុះ នឹងមានបំណែកធ្លាក់មកដល់ដីនេះ នៅពុំទាន់បានដឹងច្បាស់ថា ជាបំណែក យន្តហោះ ផ្គាយរណប យាន្តអាវកាស ឬជាបាតុភូត អ្វីឲ្យប្រាកដនោះទេហើយពុំមានឲ្យបះពាល់ដល់មនុស្ស សត្វពាហនៈ នឹងខូចខាតទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ៕អត្ថបទ សែ សុខា