រថយន្តបែនដឹកដីកិនយុវជនម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងនិងម្នាក់ទៀរបួសធ្ងន់

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង0២និង២៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តបែនដឹកដី ជាមួយម៉ូតូបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះដែរកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ0៣ ស្ថិតនៅ ភូមិ ស្រែញរ៍ សង្កាត់ ពងទឹកខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងបើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ បណ្តាលមកពីអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ឌុបគ្នា ពាក់ស្លាកលេភ្នំពេញ1BT-4228មានល្បឿនលឿនវ៉ាជែង រថយន្តផ្សេងទៀត តែភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្ត ដឹកដី បើកស្របទិសគ្នាមកពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ កិនស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតរងរបួសធ្ងន់។

សពជនរងគ្រោះមានឈ្មោះ ជា សារួន អាយុ១៤ ឆ្នាំមុខរបរជាសិស្ស ចំណែកអ្នករងបួសមានឈ្មោះគឹម ម៉ៅ អាយុ២៣ឆ្នាំ មុខរបរបេីកបររថយន្ត អ្នកទាំងពីស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
រថយន្តហុីយ៉ាន់ដាយ បែនដឹកដី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរ មិនស្គាល់អត្តសញញាណ ក្រោយកើតហេតុ ចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅហ្នឹងកន្លែង។
ជនរងគ្រោះត្រូវបានរថយន្ត សង្គ្រោះរបស់មណ្ឌលសុខភាព ពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ
ចំណែកសព ជនរងគ្រោះនៅកន្លែងកើតហេតុក្រុមគ្រួសារ បានមកដល់ស្រែកទ្រហោយំ ឱបសពគួរឲ្យសង្វែកជាពន់ពេក ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្ក នឹង ម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រងចាំដោះស្រាយនៅក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕អត្ថបទ សែ សុខា