លោកស៊ឹង សំអុលលេចមុខសារជាថ្មីទៀតហើយបន្ទាប់ពីសម្តេចហ៊ុន សែន ព្រមានចំៗឈ្មោះពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ ហើយថែមទាំងបញ្ចូលឈ្មោះឧកញ៉ារូបនេះទៅក្នុងបញ្ជីខ្មៅទៀតនោះ

ខេត្តមណ្ឌលគិរី៖​ នៅយប់ថ្ងៃទី/21ឈានចូលទី22/ខែឧសភា/ឆ្នាំ2019 មានសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹុង សំអុល ដែលមានឈ្មោះបោះសំលេង ដែលពលរដ្ឋស្គាល់យ៉ាងច្បាស់ថាជាឧកញ៉ាដែលពូកែរខាងបំផ្លាញព្រៃឈើ
ដោយយកលេសក្រុមហ៊ុនមានច្បាប់។

ឧកញ៉ារូបនេះមានបានដោយសាររកឈើ បន្ទាប់ពីបាត់មុខមួយរយៈស្រាប់តែលេចមុខសារជាថ្មីដឹកជញ្ជូនឈើ​លើសមុនទៀតក្នុងមួយយប់24ឡានវេអង ប៉ុន្តែជាទំលាប់​របស់លោកឧកញ៉ា​សឹុង សំអុលទៅហើយក្នុងការគែនប្រជាពលរដ្ឋ​ឲ្យចូលទៅកាប់ឈើ​ក្នុងដែនអភិរក្ស​យកចូលមកក្នុងក្រុមហ៊ុនទាំងតែគេដឹងថាក្រុមហ៊ុនរបស់លោកអស់ឈើទៅហើយនោះ។

តាមប្រភពពីរប្រជាពលរដ្ឋបានឲ្យដឹងថា÷មាន​រថយន្តបាកុង​ ត្រាក់ទ័រ និងគោយន្ត​កន្ត្រៃ​យ៉ាងប្រសេកប្រសាចដូចស្រមោច​ពេញព្រៃ​សម្រុកចូលទៅកាប់ឈើ​ អូសទាញស្ទូចឈើ និងដឹកជញ្ជូនឈើ​ចេញពីតំបន់ព្រៃអភិរក្សជីវៈជម្រុះដែនជម្រកសត្វស្រែពក កែវសីមា ភ្នំព្រេច ក្នុងព្រៃយ៉ាងគគ្រឹកគគ្រេងដូចហែរ​កឋិន​ដោយគ្មា​នឃើញសមត្ថកិច្ចណាហ៊ានបង្ក្រាប​ឡើយ។

ប្រភពបាន​ឲ្យដឹងថា​ក្នុងរយៈពេលប៉ុន្មានខែនេះ ​ឧកញ៉ា​សឹង សំអុល បានបាត់មុខមួយរយៈឥឡូវលេចមុខម្តងទៀតហើយ ចេញឈើលើសវគ្គមុនៗធ្វើឲ្យប្រជាពលរដ្ឋមានការឆ្ងល់ជាខ្លាំងថាតើ មន្ត្រីរដ្ឋបាលព្រៃឈើ ពួុកអភិរក្ស ពួកមន្រ្តីបរិស្ថាននិង មន្រ្តីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី កំពុងតែសំងំឃុបឃិត បើកភ្លើងខៀងឲ្យឧកញ៉ាឈើរូបនេះឬ យ៉ាងណា?

ជាប់ពាក់ព័ន្ធនឹងករណីឧកញ៉ាឈើរូបនេះដែរគេសង្ស័យថា មានការឃុបឃិត គ្នាជាប្រព័ន្ធជាមួយមន្រ្តីក្នុងខេត្តមណ្ឌលគិរីទាំងពីក្រោមដល់លើ ទើបរាល់ពេលដែលឡានប្រភេទវ៉េអង(V1)ដឹកឈើចេញម្តងៗ ពេញហៀទ្រុងបើតាមទ្រុងឡាន(2,50ម1,80ម12,50ម=56.25ម៉ែត្រគូប)តែបែជាលោក សុង ឃាងប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរី និង គង់ វីរៈ នាយផ្នែកស្រុកកោះញែកចេញច្បាប់(PC)តែជាង16ម៉ែត្រគូប មិនដែលឃើញអស់លោកជំនាញពាក់ព័ន្ធហាមឃាត់ម្តងណាសោះដូចនេះ។

សម្តេចក្រឡាហោម ស ខេង ធ្លាប់បានប្រមាន ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីរួចមកហើយ
ពីបញ្ហាការកាប់បំផ្លាញព្រៃឈើនៅដែនអភិរក្សជម្រកសត្វព្រៃនិងព្រៃឈើនៅ
ក្នុងខេត្តមណ្ឌលគិរីនេះ ដែលគ្រាន់តែជាលេសជ្រកក្រោម ស្លាកយីហោក្រុមហ៊ុនបែបនេះ។
ប្រភពពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំង ចំពោះ ក្រុមហ៊ុន របស់ ឧកញ៉ាស៊ឹង សំអុលនេះថា៖ តើមានដីសម្បទានសេដ្ឋកិច្ចប៉ុន្មានម៉ឺនហិកតាបានជាកាប់ព្រៃឈើមិនចេះអស់បែបនេះ ។
ចំណែកដីទាំងអស់នោះមិនបានយកមកដាំដំណាំកសិកម្មដែលរាជរដ្ឋាភិបាលបានកំណត់នោះឡើយ ផ្ទុយទៅវិញគឺ ឧកញ៉ា ស៊ឹង សំអុល សំងំគៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ព្រៃឈើនៅតំបន់អភិរក្សដែនជម្រកសត្វព្រៃប្រហែលជាមានការឃុបឃិតពីប្រធានដែនជម្រក។
ប្រជាពលរដ្ឋសំណណូមពរ
ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តា
ជួយចាត់វិធានការលើឧកញ៉ាឈើ ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅស្រាប់
រូបនេះផង បើពុំដូច្នេះទេព្រៃតំ
បន់អភិរក្សវានិងវិនាសមហន្តរាយ
ជាមិនខាន៕