លោក សរ គឹមណាត បានបកស្រាយក្រោយពីសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកយកឡានស្ទូចដឹកឈើមកចែកថ្នាក់ដឹកនាំក្នុងខេត្តប្រើ

ខេត្តស្ទឹងត្រែង៖ថ្ងៃទី21 ខែឧសភា ឆ្នាំ 2019តាមប្រភពច្បាស់ការពីចាងហ្វាង(KDN) ព័ត៌មានរាល់ថ្ងៃបានឲ្យដឹងថា៖ក្រោយពីមានការបែកធ្លាយរូបភាព និងព័ត៍មានចេញផ្សាយជាច្រើនអង្គភាពរួចមកថាលោក សរ គឹមណាត យកឡានអំណោយរបស់ប្រទេសជប៉ុនដឹកឈើយកមកទម្លាក់ចែករំលែកចំណុចកន្ទុយ ភូមិសាមឃួយ ហើយបែងចែកតាមសិប្បកម្មរួចមក នៅល្ងាចថ្ងៃទី20 ខែឧសភាឆ្នាំ 2019នេះ លោកបានចេញលិខិតបដិសេដ្ឋទាំងស្រុងថា ជារឿងមិនពិត!!! ដូចលោកបានបញ្ជាក់ជាលិខិតស្រាប់ថា លោកទទួលបានឈើដែលក្រុមហ៊ុនបាទអាងផ្តល់ជូនថ្នាក់ដឹកនាំខេត្ត ដោយមិនមែនឈើខុសច្បាប់នោះទេ ដោយលោកបានពឹងពាក់ឡានរបស់មន្ទីរ ដឹកយកមកប្រើជាប្រយោជន៍ផ្សេងៗក្នុងមូលដ្ឋាន លោកថាមិនបានលក់ដូរអ្វីដូចការចោទប្រកាន់ឡើយសូមសាធារជនជ្រាប នេះជាពាក្យសម្តីពិតរបស់លោកដែលសុំឲ្យសារព័ត៌មានបកស្រាយឡើងវិញ។

នៅក្រោមរូបភាពដែលប្រជាពលរដ្ឋនិងមន្រ្តីជុំវិញខេត្ត ដែលបានឃើញខាងមន្ទីរសាធារណការនិងដឹកជញ្ជូន របស់ខេត្ត ប្រើប្រាស់រថយន្តស្ទូច ដែលប្រទេសជប៉ុនជំនួយ ថាយកមកដឹកឈើ ល្មើសច្បាប់ ជារៀងរាល់ថ្ងៃ ចេញពីតំបន់បាតអាង ចូលមកទីរួមខេត្តស្ទឹងត្រែង ក្នុងមួយថ្ងៃពីជើងនោះ ដែលឈើទាំងអស់នោះ គឺសុទ្ធសឹងតែ ជាប្រភេទឈើកកោះ ដែលមានមុខកាត់ ចាប់ពី 3 តឹក 4 តឹក 5 ទឹក ឡាំងបួនជ្រុង ប្រវែង 4 ម៉ែត្រ និងឈើសន្លឹក ដែលមានមុខកាត់ពី 8តឹក ទៅដល់មួយម៉ែត្រ កំរាស់ មួយទឹកកន្លះ ប្រវែង 4 ម៉ែត្រ ជាក់ស្ដែងដូចក្នុងរូបភាពនេះ ដែលបានឃើញឈើលើឡាន នៅចំណុចភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសានរបស់ខេត្តស្ទឹងត្រែង នាវេលាម៉ោង 6 ល្ងាច ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2019នោះ។

ថ្វីត្បិតតែ
មានការបកស្រាយយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ព្រមទាំងអង្គភាពព័ត៌មាននៅតែមានការសង្ស័ថាជារឿងគ្របបាំងនូវអំពើល្មើសច្បាប់ជាមិនខាន ដោយទី១លោកបានប្រាប់អង្គភាពយើងឲ្យដឹងថា៖កូនចៅលោកដឹកឈើនោះយកមកធ្វើស្ពាន តែឥឡូវលោកសុំឲ្យអង្គភាពសារព័ត៌មានចេញផ្សាយថាលោកដឹកចែកជូនថ្នាក់ដឹកនាំក្នុងខេត្តប្រើទៅវិ ញ ក្រោយពីអង្គភាពសារព័ត៍មានស្នើរសុំឲ្យមន្ត្រីមានសមត្ថកិច្ចចុះពិនិត្យរកឈើកន្លែងធ្វើស្ពានទាំងនោះ។ សម្រួលអត្ថបទដោយ សែ សុខា