ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ១០៣១គ្រួសារ ក្នុងស្រុកកំពង់សិលា ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ  ថ្នាក់ដឹកនាំ និងសមាកជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សិលា សរុបចំនួន ១០៣១គ្រួសារ ។