ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

រាជធា​នីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើក​ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលការប្រកួតនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែតុលា ដើម្បីឈាន​ឆ្ពោះ​ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។