ក្រុមការងារ ស.ស.យ.ក ស្រុកបរ​កែ​វ​ ​ធ្វើការចុះអប់រំ ផ្សព្វផ្សាយពីវិធីរ​ក្សាអនាម័យ និងការពារជំងឺ​កូវី​ដ១​៩ ជូនប្រជាពលរដ្ឋនៅតាមមូល​ដ្ឋា​ន​

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ហៀម សំអន ប្រធាន ស.ស.យ.ក និងសមាជិក ឃុំ​ញ៉ា​ង សហការជាមួយ អាជ្ញាធរភូមិតាំងសេ ចុះផ្សព្វផ្សាយសេ​ច​ក្តីណែនាំរដ្ឋបាលខេត្ត ស្តីពីវិធានការបង្ការ និ​ង​​​ទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានធ្វើការណែនាំដល់ប្រជាពលរដ្ឋអំពីការសម្អាត រក្សាអនា​ម័​យ​ដៃ និងលំនៅឋា​ន​​​​ក្នុងសហគមន៍ តាមផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិភូមិតាំងសេម្លូរ និងភូមិតាំងសេលោ​ម​​​ ។

ក្នុងនោះផងដែរ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបរកែវ (ស.ស.យ.ក ) បានចែកជូនសា​ប៊ូ​​​​​​​​លាងដៃចំនួន ២១០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋ នៅភូមិភូមិតាំ​ង​សេម្លូរ និងភូមិតាំងសេលោ​ម ឃុំញ៉ាង ស្រុ​​​​​កបរកែវ ខេត្តរតនគិរី ផងដែរ ៕