ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​តែ​កើត​មាន​ពេញបន្ទុក បើទោះបីជា​ទំនប់​នេះ​សាងសង់​រួចរាល់​ក្តី​។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ស្រែគរ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​បាន អះអាងថា ស្ទើរ​រាល់​យប់ មាន​រថយន្ត​យី​ឌុប​ដឹកឈើ​ចាប់ពី ២០ គ្រឿង​៣០​ឡើងទៅ ចេញពី​ការដ្ឋាន​ក្រុមហ៊ុន​សំអាត​បាត​អាង​នេះ​

ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​បារម្ភ​ជា​ថ្មី​ទៀត​ថា ត​ទៅ​អ​នាគ​សម្បត្តិ​ធម្មជាតិ នៅ​ខេត្ត​ភាគ​ឦសាន និង​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នឹង​រលាយ​ហិនហោច​នៅ​ពេល​ខ្លី​ខាងមុខនេះ ខណៈ​បច្ចុប្បន្ន​ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ខុសច្បាប់ នៅតែ​កើតមាន​ឥត​ឈប់​ឈរ​យ៉ាង​អនាធិបតេយ្យ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេ​សាន បាន​ប្រាប់​ដល់​អង្គភាព​យើងខ្ញំុ ឱ្យដឹងថា​កាលពី​ថ្ងៃ​ទី​២០​មិនា​ឆ្នាំ​២០១៩​រថយន្ត​យី​ឌុប​ចាប់ពី ២០​គ្រឿង​ឡើងទៅ​៣០​គ្រឿង កំពុង​ប្រមូល​ដឹកឈេ​ី​អា​ជ្រៀក​និង​ឈើ​អាឡាំជាបួន​ជ្រុង​ចេញពី​ការដ្ឋាន​របស់​ក្រុមហ៊ុន​បាត​អាង ដឹក​ទៅកាន់​ប្រទេស​វៀតណាម និង​ដេប៉ូ​ទិញ​លក់​ឈើ​ផ្សេងទៀត​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ថា ឈើ​ទាំង​នោះ​រាប់ពាន់​ម៉ែត្រគូប ឋិត​ក្នុង​ការដ្ឋាន​របស់​ក្រុមហ៊ុន​នេះ អ្នកភូមិ​ប្រទះឃើញ​ដឹកជញ្ជូន​ចេញ​ក្រៅ នៅពេល​យប់​តាម​រថយន្ត​យី​ឌុប ឬ​វ៉េ​អង​ជ្រក​ក្រោម​ស្លាក​មាន​ប៉េសេ​(pc)​ដោយ​ក្នុង​មួយ​គ្រឿង​អាច​ដឹកឈើ​ចាប់ពី ៣០​ម៉ែត្រគូប​ឡើងទៅ​។ ប្រជាពលរដ្ឋ​បន្តថា សព្វថ្ងៃ​នេះ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ មាន​អ្នកការពារ​យាមកាម​ជា​មន្ត្រី​អាវុធហត្ថ​យ៉ាង តឹងរឹុង​ប្រុងប្រយ័ត្ន​បំផុត និង​ដាក់​បា​រ៉ាស់​រនាំង ២​ទីតាំង​ផ្សេងគ្នា នៅ​ច្រក​ផ្លូវ​ចូល​ឃុំ​ស្រែគរ​ថ្មី ក្នុង​បំណង​បិទបាំង​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​៖ «​ដឹកឈើ​រាល់​យប់ ដឹក​តាម​យី​ឌុប​ឬ​វ៉េ​អង​ក្នុង​មួយ​រថយន្ត​ចាប់ ៣០​ម៉ែត្រគូប​ឡេីង​ទៅ ហើយ​ក្នុង​មួយ​យប់ៗ ៥០ ទៅ ៦០ យី​ឌុប​ឯណោះ​»​។​

​ប្រជាពលរដ្ឋ​និង​ប្រជា​សហគមន៌​សម្ដែងួ​ការសោកស្តាយ​ពី​ការថយចុះ​ទំហំ​ព្រៃឈើ​ធំធេង នៅ​ខេត្ត​ភាគ​ឦសាន ដែលជា​ជម្រក​ធនធានធម្មជាតិ​ធំ​ជាង​គេ​នៅ​កម្ពុជា ជា​ពិសេស​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ និង​តំបន់​ព្រៃ​សហគមន៍​ផ្សេង​ទៀ​តូ​នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវ​គេ​ួ​លួច​កាប់​ឈើ​ធំៗ បន្លំ​ដឹកជញ្ជូន​ចូល​បាត​អាង​ដោយ​ប្រេី​រថយន្ត​បាកុង​និង​គោយន្ត​កែឆ្នៃ​។​ល​។​សំរុក​ដឹក​ចូល​បាត​អាង​ដេ​ិ​ម្បី​ដាក់​ម៉ាស៊ីន​រ៉ៃ​អារ​ជ្រៀក​និង​ឡាំ​ជា​បួន​ជ្រុង​តំរូវ​ទៅតាម​ឈ្មួញ​កំម៉ង់​។ រីឯ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដែល​មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅតែ​មាន​ទម្លាប់​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ដឹកឈើ​ទាំង​នោះ​ដដែល​ជា​ដដែល​ដោយ​ដោះដូ​ការ​មិន​បង្ក្រាប​។​
​ក្នុងករណី​នេះ​ដែរ​សារព័ត៌មាន​យេ​ី​ង​ខ្ញំ​មិនទាន់​អាចទាក់ទង​អភិបាលខេត្ត​ស្ទឹងត្រែង​និង​តំណាង​ក្រុមហ៊ុន​សំអាត​បាត​អាង លោក អ៊ុ រ៉េត ដើម្បី​សុំ​ការបំភ្លឺ​រឿងនេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២០​មីនា​ឆ្នាំ​២០១៩ ព្រោះ​ទូរស័ព្ទ​ហៅចូល​គ្មាន​អ្នកទទួល​។ រីឯ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ័​ក្ត្រា ក៏​មិន​អាច​ទាក់ទង​បានដែរ នៅ​ថ្ងៃ​ដដែល​នេះ​។​

​កន្លង​ទៅ​ថ្មី​នេះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ជា​សាធារណៈ​ទាក់ទិន​ការកាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បិទទ្វា​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។ លោក​ស្នើឱ្យ​អាជ្ញាធរ​ជំនាញ​ពិនិត្យ​អាជីវកម្ម​នេះ​ឡើង​វិញ​ខ្ញំ​ុ​សួ​ទៅ​លោកហាស សារ៉េត​ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០​ម៉ែត្រ​។ វា​មិនមែន​សម្អាត​បាត​អាង ទេ​តាមពិត​វា​ទៅ​កាប់​ឈើ​នៅ​អី​ណាណី ថា​សំអាត​បាត​អាង​។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនចេះចប់​មិនចេះ​ហេ​ី​យ​។​

​បើទោះបីជា លោក ស ខេង ថ្លែង​បែប​នេះ​ក្តី ក៏​គ្មាន​ស្ថាប័ន​ណាមួយ​អនុវត្ត​តាម​ដែរ មានន័យ​ថា បទបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូបនេះ គឺ​សាប​ដូច​ទឹកទន្លេ​អញ្ចឹង​។​

​រីឯ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ធ្លាប់​អះអាងថា ការស៊ើបអង្កេត​បទល្មើស​ព្រៃឈើ នៅ​តំបន់​បាត​អាង ពុំមែន​ជា​ភារកិច្ច​របស់​គណៈកម្មកា​រ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។​

​សេចក្ដីរាយការណ៍​សហ​គ​មន៍​ការពារ​ព្រៃឈើ ឱ្យដឹងថា ក្រុមហ៊ុន​បាត​អាង​បាន​ឈូសឆាយ​ផ្លូវ​ជា​យូរ​មក​ហើយ សម្រាប់​ដឹក​ឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឋិត​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​តា​វែង ខេត្ត​រតនគិរី​។ អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បានធ្វើឱ្យ​ឈើមូល​មានតម្លៃ​ត្រូវបាន​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ា​កុង ចូល​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ដើម្បី​បន្លំ​ជា​ឈើ​ស្របច្បាប់ បាន​កើតមាន​ច្រើន​ឆ្នាំ​មកហើយ​។​

​សកម្មជន​បរិស្ថាន​ដែល​ចុះ​តាមដាន​រឿងនេះ លោក ហេង ស្រស់ មាន​មតិ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​នោះ​ទេ ព្រោះ​មេខ្លោង​ជួញដូរ​ឈើ​ទាំងនោះ គឺ​គេ​ស្គាល់​ថា​លោក​ឧកញ៉ា​ក្រាក់ៗ​តែម្តង​ដែល​មាន​លុយ​និង​អំណាច នាំគ្នា​ធ្វេី​សកម្មភាព​នេះ​ ។ លោក​ថា ដង្ហើមចុងក្រោយ​ដើម្បី​សង្គ្រោះ​ព្រៃឈើ​បាន​ខ្លះ មានតែ​ប្រជា​ពលរដ្ធ​នោះ​ទេ​ ៕