លោកនេតសាវឿនណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធចូលរួមទប់ស្កាត់ចំ​ពោះការបំណុ​លព័ត៌មាន​និងសភាព​ការណ៍

នាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិថ្លែងក្នុងសន្និបាតបូកសរុបសភាពការណ៍និងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងនគរបាលជាតិឆ្នាំ២០១៨និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃបាន​ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ចំពោះការបំណុលព័ត៌មាននិងសភាព​ការណ៍​ក្នុងប្រទេសដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកវិនិយោគ។
លោកនេតសាវឿនបាន​លើកឡើងថា បញ្ហាទាំងនោះរួមមាន ការបំពុលព័ត៌មាន និងសភាពការណ៍ ការប្រព្រឹត្ត​បទល្មើសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ជាដើម។ ក្នុងន័យនេះលោក នេតសាវឿនជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាដោះស្រាយ​បញ្ហា​នេះឱ្យមានប្រសិទ្ធភាពខ្ពស់៕